វេជ្ជបណ្ឌិត Zhang Andi
ផ្នែកប្រព័ន្ធរំលាយអាហារ
អ្នកស្រី ឈិន អាយុ ៦៣ ឆ្នាំបានទៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនដើម្បីធ្វើការឆ្លុះពោះវៀនធំ ហើយបានរកឃើញដុំសាច់ធំទំហំ ៦ សង់ទីម៉ែត្រនៅក្នុងពោះវៀនធំ។ ដោយពិចារណានូវផលប៉ះពាល់ច្រើនពីការវះកាត់ គួបផ្សំជាមួយនឹងលទ្ធផលនៃការថតឆ្លុះ និងការធ្វើកោសល្យវិច័យ បានបញ្ជាក់ថា មិនមានជំងឺមហារីករាតត្បាតទេ ដូច្នេះអ្នកស្រីត្រូវបានផ្ទេរទៅគ្លីនីករបស់វេជ្ជបណ្ឌិត Zhang Andi ជំនាញផ្នែកប្រព័ន្ធរំលាយអាហារ ដើម្បីរៀបចំការវះកាត់ដុំសាច់។ ការវះកាត់ដោយអង់ដូស្កុបត្រូវបានបញ្ចប់យ៉ាងរលូន។ អ្នកស្រីអាចញ៉ាំអាហារបាន ៦ ម៉ោងក្រោយការវះកាត់។ ជាសះស្បើយឡើងវិញ ព្រោះវាគឺជាការវះកាត់មិនបង្កមុខរបួសណាមួយ ត្រូវតាមដានពោះវៀនធំរយៈពេល ៣ ខែបន្ទាប់ពីការវះកាត់។ មុខរបួសនៅក្នុងខ្លួនបានជាសះស្បើយឡើងវិញហើយ ហើយរូបអេកូនេះបង្ហាញថាមិនមានកោសិកាដុំសាច់ដែលនៅសេសសល់ ឬដុះឡើងវិញទេ។
អ្នកស្រី ឈិន បាននិយាយថា អ្នកស្រីបានធ្វើការពិនិត្យឈាមក្នុងលាមក ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ហើយទទួលបានលទ្ធផលនៃការពិនិត្យនៅឆ្នាំ ២០១៩ គឺវិជ្ជមាន។ បន្ទាប់ពីការពិនិត្យរួចត្រូវបានវិនិច្ឆ័យថាជាជំងឺឬសដូងបាត ហើយនៅឆ្នាំ២០១៩ ការធ្វើកោសល្យវិច័យពោះវៀនត្រូវបានធ្វើនៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន និងបានរកឃើញដុំសាច់ទំហំ ៦ សង់ទីម៉ែត្រ និងបានរៀបចំការវះកាត់យកដុំសាច់ក្នុងពោះវៀនធំនៅខែវិច្ឆិកា ឆ្នាំនេះ ហើយត្រលប់មកផ្ទះវិញបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលបីថ្ងៃ។ អ្នកស្រី ឈិន បាននិយាយថា កាលពីមួយឆ្នាំមុន អ្នកស្រីចាប់ផ្តើមឃើញថាលាមកមានបរិមាណតិច ហើយមានក្លិនស្អុយ វាពិតជាគ្រោះថ្នាក់ណាស់ ព្រោះត្រូវព្យាបាលបានឆាប់តាមដែលអាចធ្វើបាន តាមរយៈការពិនិត្យសុខភាពជារៀងរាល់ឆ្នាំ។ ស្ថានភាពពោះវៀនបច្ចុប្បន្នបានធូស្រាលប្រសើរឡើងច្រើន។ អ្នកស្រីក៏យកចិត្តទុកដាក់លើការទទួលទានបន្លែ ផ្លែឈើ និងទឹកបន្ថែមទៀត។ អ្នកស្រីក៏បាននិយាយថា អ្នកស្រីពិតជាសំណាងណាស់ដែលបានរកឃើញជំងឺនេះទាន់ពេលវេលា និងព្យាបាលទាន់ពេល!
អ្នកជំងឺម្នាក់ទៀតគឺលោកតា ហុង អាយុ ៨០ ឆ្នាំ បានរកឃើញជំងឺមហារីកពោះវៀនធំនៅឆ្នាំ ២០២០ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅវះកាត់ពោះវៀនធំនៅមន្ទីរពេទ្យរបស់យើង។ លោកបានតាមដានពោះវៀនធំរយៈពេលប្រាំមួយខែបន្ទាប់ពីការវះកាត់ ប៉ុន្តែបានរកឃើញដុំសាច់ទំហំ ៧ សង់ទីម៉ែត្រផ្សេងទៀតនៅក្នុងពោះវៀនធំ។ ដោយគិតគូរពីអាយុរបស់ស់លោក និងផលប៉ះពាល់ច្រើនពីការវះកាត់ ហើយការជាសះស្បើយមានរយៈពេលយូរ លោកតាចង់ទទួលការវះកាត់ម្តងទៀតទេ។ លោកតាក៏ត្រូវបានផ្ទេរទៅគ្លីនីករបស់វេជ្ជបណ្ឌិត Zhang Andi ដើម្បីរៀបចំវះកាត់ដុំសាច់ដុះដោយអង់ដូស្កុប។ ការវះកាត់នេះបានដំណើរការយ៉ាងរលូនក្នុងរយៈពេល ១ ម៉ោងកន្លះ។ លោកត្រាអាចញ៉ាំ ៦ ម៉ោងក្រោយវះកាត់។ ស្ថានភាពជាសះស្បើយល្អ។ បច្ចុប្បន្នលោកតារស់នៅធម្មតាដូចគេឯង។ ការថតអេកូដោយកុំព្យូទ័រ ៣ ខែក្រោយការវះកាត់ក៏បង្ហាញថាគ្មានកោសិកាដុំសាច់ដែលនៅសេសសល់ ឬដុះឡើងវិញទេ។
លោកវេជ្ជបណ្ឌិត Zhang Andi បានចង្អុលបង្ហាញថា កាលពីអតីតកាល សម្រាប់ដុំសាច់ធំដុះនៅក្នុងពោះវៀនធំ ការវះកាត់គឺជាជម្រើសតែមួយគត់។ ស្របពេលមានភាពជឿនលឿននៃបច្ចេកវិទ្យាអង់ដូស្កុប ដុំសាច់មហារីកដំណាក់កាលដំបូង ឬដុំសាច់ធំមុនដំណាក់កាលមហារីក អាចប្រើដោយមិនចាំបាច់ប្រើ អាចធ្វើការវះកាត់យកដុំសាច់ដោយអង់ដូស្កូបដើម្បីយកដុំសាច់ចេញទាំងស្រុង និងរក្សាសរីរាង្គ។ បើប្រៀបធៀបនឹងការវះកាត់បែបបុរាណ វាមានគុណសម្បត្តិមិនបង្កឲ្យមានមុខរបួសខាងក្រៅ ការជាសះឡើងវិញលឿនជាងមុន និងគុណភាពជីវិតរស់នៅបានយូរជាងមុន ហើយនិងការព្យាបាលជំងឺមហារីកក្នុងដំណាក់កាលដំបូង និងការវះកាត់ទទួលបានលទ្ធភាពល្អដូចគ្នា។