About CMUH

News and Award

:::
2021/9/1

ជីវិតថ្មី ក្រោយក្រលៀនបរិច្ចាគពីម្តាយ ប្តូរជូនកូនមិនចាំបាច់លាងក្រលៀន

ផ្នែកតម្រងនោមកុមារ នៃមន្ទីរពេទ្យកុមារ CMU

សាស្ត្រាចារ្យ Lin Qingyuan វេជ្ជបណ្ឌិតទទួលបន្ទុក

អាស៊ីន (ឈ្មោះហៅក្រៅ) មានអាយុ ២២ ឆ្នាំ បានទទួលការវះកាត់ប្តូរក្រលៀនភ្លាម​បន្ទាប់ពី​ទើបតែបញ្ចប់​ការ​សិក្សាពីសាកលវិទ្យាល័យ ដើម្បីចៀសផុតពីការឈឺចាប់ដោយសារការលាង ក្រលៀន​អស់មួយជីវិត។ គាត់មាន​ជំងឺ​តម្រងនោមដំណាក់កាលចុងក្រោយ។ តាំងពីចាប់កំណើត គាត់បានចូលបន្ទប់សង្គ្រោះបន្ទាន់ស្ទើរតែរៀងរាល់ខែ ដោយ​សារតែគ្រុនក្តៅរើឡើងញឹកញាប់​ច្រើន​ដោយមិនដឹងមូលហេតុ  រហូតដល់ពិនិត្យរកឃើញថា​គាត់មាន​ជាតិ​ប្រូតេ​អ៊ីនច្រើនក្នុង​ទឹក​នោម និងទឹករងៃក្នុងទឹកនោម (ជំងឺមានគ្រាប់ឈាមសច្រើនជាង) បានទៅព្យាបាល​ភ្លាមប​ន្ទាប់​​ពីកើតមានគ្រុនក្តៅខ្លាំងម្តងទៀត ដោយគ្រូពេទ្យបានសង្ស័យថាគាត់មានបញ្ហាតម្រងនោម ថែម​ទាំងជុះនោម​ចេញ​ឈាមទៀតផង។ ក្រោយបានពិនិត្យអេកូរកឃើញថា មានជំងឺរោគតម្រងនោមប៉ោងធំ ឬច្រាលទឹកនោមនៅក្នុងប្លោក និងម្ខាងទៀតរួមស្វិត។ ប៉ុន្តែមន្ទីរពេទ្យ St Martins បានបញ្ជូន​គាត់​​ទៅ​ឲ្យសាស្ត្រាចារ្យ Lin Qingyuan វេជ្ជបណ្ឌិត​ទទួលបន្ទុផ្នែកតម្រងនោមកុមារ នៃមន្ទីរពេទ្យ​កុមារ CMU ពិនិត្យនិងធ្វើរោគវិនិច្ឆ័យថាជា “ភាពមិនប្រក្រតីនៃ​បំពង់​ទឹកនោមពីកំណើត” បានវិវត្តទៅជា “ជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD)”។ បានខកខានឱកាសល្អបំផុតក្នុងការព្យាបាល។ តាំងពីពេលនោះមកបានបានចាប់ផ្តើមតាមដានជំងឺនេះ ១០ ឆ្នាំ គ្រប់គ្រងដំណើរនៃការវិវត្តជំងឺ​ដើម្បីពន្យារ​ពេល​ការ​មកដល់នៃការលាងក្រលៀន។

នៅឆ្នាំនោះម្តាយអាស៊ីនបាននាំគាត់ទៅពិនិត្យជំងឺនៅផ្នែកជំងឺតម្រងនោមកុមារ លោក​វេជ្ជបណ្ឌិត Lin Qingyuan បានមានប្រសាសន៍ថា ដើម្បីបញ្ជាក់ថាតើគាត់មានការច្រាលទឹក​នោម​ធ្ងន់ធ្ងរក្នុងប្លោកឬអត់ វាយតម្លៃ​ពីភាពធ្ងន់ធ្ងរនៃការខូចទ្រង់ទ្រាយជាលិកាតម្រងនោម (តម្រងនោមឡើងក្រមរ) រៀបចំ “ការពិនិត្យការច្រាល​ទឹក​នោម​តាមបំពង់នោម” និង "ការ​ពិនិត្យ​វេជ្ជសាស្ត្រណ្វៃយ៉ូ" បានរកឃើញថាការច្រាល​ទឹកនោម​នៅ​ក្នុង​ប្លោកនោម​ទាំង​សងខាង បណ្តាល​ឱ្យមានការច្រាលទឹកនោមកម្រិតទី ៥ នៅម្ខាងប្លោកនាម ហើយម្ខាងទៀតមានរួមស្វិត​ដោយសារ​តែការច្រាលទឹកនោមខ្ទប់យូរពេក ដែលបង្ហាញថា មុខងារតម្រងនោមរបស់អ្នកជំងឺ​កុមារឈ្មោះអាស៊ីន​បានឈាន​ចូល​ដំណាក់កាលទី ៣ នៃ "ជំងឺតម្រងនោមរ៉ាំរ៉ៃ" (IIIb)។ អស់​រយៈពេល ១០ ឆ្នាំខាងមុខ លោកវេជ្ជបណ្ឌិត Lin Qingyuan បន្តតាមដានដំណើរវិវត្តន៍ជំងឺរបស់​អាស៊ីន និងពន្យារការវិវត្តនៃជំងឺតម្រងនោម។ ប៉ុន្តែនៅតែអាច​ប្រៀប​ផ្ទឹមជាមួយអត្រាបញ្ចេញសារធាតុក្លូមេរុល (eGFR) ធ្លាក់ចុះពីមួយឆ្នាំទៅ​មួយឆ្នាំ (GFR< 5 គឺចាប់ផ្តើមលាង​ក្រលៀន​ដូចដែលបានបង្ហាញក្នុងរូបភាពទី ២)។​នៅខែមិថុនា​ឆ្នាំនេះត្រូវតែចាប់ផ្តើមលាងឈាម។​ ដោយសា​រ​ម្តាយ​គាត់មិនដាច់ចិត្តឱ្យគាត់លាងក្រលៀន បីដង​ក្នុងមួយសប្តាហ៍ ​ក៏សម្រេចអនុវត្តតាមគំនិតរបស់ខ្លួនដែលបានគិត ១០ ឆ្នាំគឺយកក្រលៀន​របស់ខ្លួនប្តូរឲ្យកូន។ ម្តាយនិយាយទាំងស្ងប់ស្ងាត់ថា “យ៉ាងណាមិញវាជាកូនបង្កើតរបស់ខ្ញុំ! វា​ទើប​តែធំឡើងចូលសង្គម ហើយតែងតែសង្ឃឹមថានឹងផ្តល់ឱ្យវានូវជីវិតថ្មីមួយ!” បន្ទាប់ពីបាន​ផ្តួចផ្តើម​ពិភាក្សាជាមួយ​សា​ស្រ្តាចារ្យ Lin Qingyuan រួចហើយ ដោយសារម្តាយគឺជាមនុស្ស​តែម្នាក់​គត់នៅក្នុងគ្រួសារមានសុខភាពល្អ និង​មិន​មាន​ជំងឺរ៉ាំរ៉ៃ បន្ទាប់ពីផ្នែកជំងឺតម្រងនោមនៃ​មន្ទីរ​ពេទ្យ​ខាងលើបានធ្វើការវាយតម្លៃមុនវះកាត់ប្តូរតម្រងនោម លោក​សាស្ត្រាចារ្យ Zhang Zhaoxiang បានបញ្ចប់ការវះកាត់ប្តូរតម្រងនោមដោយជោគជ័យ ទាំងម្តាយ និងកូនប្រុសត្រូវ​បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យដោយសុវត្ថិភាព និងឆាប់រហ័ស។ បន្ទាប់ពីវះកាត់ប្តូរក្រលៀន និងមិនមែនជា​ការ​បញ្ចប់​នៃការព្យាបាលនោះទេ នាពេលអនាគត អាស៊ីនត្រូវតែត្រលប់មក​ពិនិត្យ​ជាប្រចាំដើម្បីតាមដានមុខងារ​តម្រង​នោម និងកែសម្រួលបរិមាណថ្នាំ និងប្រភេទថ្នាំ។ ទន្ទឹមនឹងនេះ​គាត់ក៏ត្រូវយក​ចិត្តទុកដាក់​ផងដែរក្នុង​ការថែទាំ​មុខងារ​តម្រង​នោមឲ្យមានសុខភាពល្អដែលគាត់បានទទួលពីម្តាយគាត់ផងដែរ។

“ជំងឺតម្រងនោមរ៉ាំរ៉ៃ” ត្រូវបានបែងចែកជា ៥ ដំណាក់កាល ដោយដំណាក់កាលទី ៥- ដំណាក់​កាលចុង​ក្រោយ​នៃ​ជំងឺតម្រងនោម (End Stage Renal Disease,ESRD)។ នៅតៃវ៉ាន់​មានអត្រាប្រេវ៉ាឡង់ខ្ពស់​បំផុត​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅលើពិភពលោក។ ការលាងឈាម ឬការលាងឈាមតាមភ្នាសពោះវៀនគ្រាន់តែ​ជាការព្យាបាល​ជំនួស​តម្រងនោមប៉ុណ្ណោះ ដែល​ជួយសង្គ្រោះជីវិតបាន ប៉ុន្តែមិនអាចជាដាច់បានទេ។  ភាពជោគជ័យនៃការប្តូរ​ក្រលៀន​គឺជាការព្យាបាលជាដាច់ទាំងស្រុង។ លោកសាស្ត្រាចារ្យ Lin Qingyuan បាននិយាយថាអត្រាប្តូរតម្រង​នោម​បច្ចុប្បន្ននៅតៃវ៉ាន់មានត្រឹមតែ ៤% ប៉ុណ្ណោះ ហើយកំណត់ត្រាខ្ពស់បំផុតនៃការលាងក្រលៀននៅប្រទេស​ជប៉ុន​គឺមានតែ ៤០ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ការប្តូរក្រលៀនឲ្យកុមារគឺដើម្បីរក្សាការលូតលាស់ និងលើកកម្ពស់គុណភាពជីវិត​កាន់តែ​ល្អប្រសើរឡើង ដែលជាវិធីព្យាបាលដ៏ល្អបំផុតដោយមានឱកាសរស់រានមានជីវិត។ សាស្រ្តាចារ្យ Lin Qingyuan បានចាប់ផ្តើមធ្វើការប្តូរតម្រងនោមលើកដំបូងនៅឆ្នាំ ១៩៨៥ ហើយអ្នកជំងឺ ដែលបានទទួលការ​ប្តូរ​តម្រង​​នោមមានកំណត់ត្រាល្អដោយមានសុខភាពល្អ និងរស់បានរហូត​ដល់ ៣៥ ឆ្នាំ។ របាយការណ៍​ជំងឺតម្រង​នោម​ប្រចាំឆ្នាំ ២០១៧ បានបង្ហាញថា អត្រារស់រានមាន​ជីវិត ៥ ឆ្នាំនៃការប្តូរតម្រងនោមគឺ ៩២.៣% ហើយអត្រា​រស់​រាន​មានជីវិត ១០ ឆ្នាំនៃការប្តូរតម្រងនោមគឺ ៨០.៧% ប៉ុន្តែផ្នត់គំនិតរបស់ប្រជាជនតៃវ៉ាន់អំពីការបរិច្ចាគប្តូរ​សរីរាង្គ​មិន​ទទួលបានការគាំទ្រទេ  ដែលបណ្តាលឲ្យការចុះឈ្មោះប្តូរក្រលៀន ១០ ឆ្នាំមិនប្រាកដអាច​មានក្រលៀន​បរិច្ចាគ​ដែល​ស័ក្តិសមសម្រាប់ប្តូរដែរ។

យោងតាមការសិក្សាលើទិន្នន័យធានារ៉ាប់រងសុខភាពជាតិ ដោយសាស្រ្តាចារ្យ Xu Zhicheng និង​សាស្រ្តាចារ្យ Wen Qibang នៅវិទ្យាស្ថានសុខាភិបាលជាតិ បានឲ្យដឹងថា នៅតៃវ៉ាន់ កុមារប្រមាណ ២០ ម៉ឺននាក់មានជំងឺ​តម្រង​នោមរ៉ាំរ៉ៃ មូលហេតុនៃជំងឺតម្រងនោមរ៉ាំរ៉ៃ​ចំពោះកុមារ និងមនុស្សពេញវ័យគឺមានភាពខុសគ្នាឆ្ងាយណាស់។ មនុស្ស​ពេញវ័យជាង ៥០% មានជំងឺតម្រងនោមរ៉ាំរ៉ៃដោយសារជំងឺទឹកនោមផ្អែមដែលទាក់ទង​យ៉ាងជិតស្និទ្ធទៅនឹងជំងឺ​លើស​ជាតិខ្លាញ់ក្នុងឈាម ជំងឺលើសឈាម ជំងឺលើសជាតិស្ករក្នុងឈាម។ កុមារ ៥០% មានតម្រង​នោម​ពីកំណើត និងភាពខុសប្រក្រតីនៃបំពង់ទឹកនោម កុមារ ២០-៣០% គឺជាជំងឺរលាក​ក្រពេញ​ប្រូស្តាត ផ្សេងទៀតបណ្តាលមកពី​ជំងឺ​វិបត្តិមេតាប៉ូលីស ការផ្លាស់ប្តូរហ្សែនឬភាពខុសប្រក្រតី។ ល​។ដូច្នេះ យុទ្ធសាស្រ្តពិនិត្យរកឃើញដំបូងមានភាព​ខុស​ប្លែកពីមនុស្សធំ រួមទាំងរូបមន្តគណនា​អត្រាបញ្ចេញសារធាតុក្លូមេរុលរបស់តម្រងនោម និងជំងឺ​ពាក់ព័ន្ធផ្សេង​ទៀតក៏មិនដូចគ្នាដែរ។ យុទ្ធសាស្រ្តបង្ការ និងព្យាបាល៥ កម្រិត ៣ ដំណាក់កាលរបស់កុមារ ការណែនាំអំពីការ​ព្យា​បា​ល និងកម្រិតនៃការថែទាំត្រូវតែកំណត់ទៅតាមការលូតលាស់ ការអភិវឌ្ឍ និងដំណាក់កាល​ផ្លូវ​ចិត្ត​របស់កុមារ​ដូចជាការកំណត់ជំងឺលើសឈាមរបស់កុមារ និងជំងឺលើសជាតិខ្លាញ់ក្នុងឈាមរបស់កុមារ។

ការពិនិត្យអេកូមុនពេលសម្រាល ការពិនិត្យអេកូក្រោយពេលសម្រាលកូន ការពិនិត្យទឹក​នោម ការពិនិត្យ​ទឹក​នោមជាប្រចាំ រកឃើញភាពខុសប្រក្រតី ឬការឆ្លងមេរោគលើផ្លូវទឹកនោម ឳពុកម្តាយគួរតែមានស្មារតីប្រុងប្រយ័ត្ន និង​ស្វែងរកគ្រូពេទ្យឯកទេសព្យាបាលជំងឺតម្រង​នោម​កុមារ ដើម្បីឆ្លុះអេកូពិនិត្យតម្រងនោម និងធ្វើរោគវិនិច្ឆ័យម្តង​ទៀត ដោយសង្ឃឹមថា អាចរក​ឃើញ​ទាន់ពេល និងតាមដាននៅដំណាក់កាលទីពីរនៃការការពារ និងការព្យាបាល​ជំងឺនេះ ដើម្បី​ទប់ស្កាត់ការឆ្លងជំងឺតម្រងនោមរ៉ាំរ៉ៃ ពីព្រោះប្រសិនបើដំណើរវិវត្តន៍ជំងឺនេះឈានដល់ដំណាក់​កាល​ទី ៣ នៃជំងឺតម្រងនោមរ៉ាំរ៉ៃ ទីបំផុតវានឹងវិវត្តទៅជាជំងឺតម្រងនោមដំណាក់កាលចុងក្រោយ នោះត្រូវការការប្តូរ​តម្រង​នោមថ្មីទើបអាចព្យាបាលជាដាច់នៃជំងឺនេះ។

檔案下載:圖3林清淵教授直式照.jpg

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital