About CMUH

News and Award

:::
2021/2/4

តៃវ៉ាន់កំពុងជួយ! CMUH កំពុងជួយ! ការជំនះតាមរយៈការព្យាបាលជំងឺបែបមនុស្សធម៌ ពេលមានការរាតត្បាតសម្រាប់អ្នកជំងឺមកពីហ្គាំ បង្ហាញអំពី ភាពកក់ក្ដៅ និងលទ្ធភាពធន់ទ្រាំផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសតៃវ៉ាន់

តៃវ៉ាន់​កំពុង​ជួយ! CMUH កំពុង​ជួយ!

ការជំនះ​​តាម​រយៈ​ការ​ព្យាបាល​ជំងឺ​បែបមនុស្ស​ធម៌

​ពេល​មាន​ការ​រាតត្បាត​សម្រាប់​អ្នក​ជំងឺ​មកពីហ្គាំ បង្ហាញ​អំពី​

ភាព​កក់ក្ដៅ និង​លទ្ធភាព​ធន់ទ្រាំ​ផ្នែក​វេជ្ជសាស្រ្ត​របស់​ប្រទេស​តៃវ៉ាន់

 

មជ្ឈមណ្ឌលអន្តរជាតិ​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ China Medical  

(មន្ទីរពេទ្យ​សាកលវិទ្យាល័យ China Medical, CMUH) បាន​ចូលរួម​ជាមួយ​ក្រសួង​ការ​បរទេស​ ដើម្បី​ធ្វើ​ឲ្យ​ ‘ការ​ហោះហើរ​ឯកជន​សម្រាប់​ការព្យាបាល​បែប​មនុស្ស​ធម៌​​ហ្គាំ’ ក្លាយ​ជាការ​ពិត។ ទោះមាន​បញ្ហា​ប្រឈម​ដោយការរាតត្បាត​ជំងឺ COVID-19 ជាសាកលក៏ដោយ ក៏​ថាម​ពល​វិជ្ជមាន​នៃ ‘តៃវ៉ាន់​កំពុងជួយ! CMUH កំពុងជួយ!’ បាន​ក្លាយ​ជា​ការ​ពិត។ សម្រាប់​អ្នក​ដំណើរ​ម្នាក់ មន្ទីរពេទ្យ​បានបញ្ជូន​ប្រាក់ 20,000 ដុល្លារ​អាមេរិក​ទៅ​ក្នុង​ការ​ចំណាយព្យាបាល​របស់ Latisha។ Latisha Guerrero ដែលជា​អ្នក​ជំងឺ​មាន​ទម្ងន់ 553 ផោន ដែលបាន​ទទួល​ការ​ព្យាបាល​សុខភាព​ផ្ទៃ​ក្នុង និង​ការវះកាត់​បញ្ចុះ​ទម្ងន់​ដ៏លំបាក បាន​ស្រក​ទម្ងន់ 44 ផោន​រួចហើយ ដែល​ជួយ​បង្ការ​បាន​យ៉ាង​ច្រើន​ចំពោះ​ការ​គំរាម​កំហែង​ចំពោះ​ជីវិត​របស់​នាង​ដោយសារ​ជំងឺធាត់ជ្រុល។ អគ្គនាយក​នាយកដ្ឋាន​កិច្ចការ​    អាមេរិក​ខាងជើង​នៃ​ក្រសួង​ការ​បរទេស​ លោក Douglas Yu-tien Hsu ដែលបាន​ទទួល​ការ​អញ្ជើញ​ជា​ពិសេស​ឲ្យ​មក​មន្ទីរ​ពេទ្យ​ដើម្បី​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​មន្ទីរ​ពេទ្យ​ ដែលបាន​ចាត់​វិធានការ​ដ៏ចាំបាច់​នៅក្នុងកិច្ចការទូត​មហាជន។ Latisha បាន​និយាយ​ដោយ​ក្ដីរីករាយ នៅក្រោយពេល​វះកាត់​ថា “សូម​អរគុណ ប្រទេស​តៃវ៉ាន់! សូម​អរគុណ​ចំពោះ CMUH ដែលបាន​ជួយ​ខ្ញុំ​ឲ្យ​បើក​ជំពូក​ថ្មី​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​នៃ​ជីវិត​ខ្ញុំ!”

 (ពីស្ដាំ​ទៅ​ឆ្វេង៖ Li-Hui Yang នាយករង CMUH, Chih-Kun Huang ប្រធានមជ្ឈមណ្ឌល CMUH BMI, Der-Yang Cho ប្រធាន CMUH, Latisha អ្នកជំងឺ​មក​ពីហ្គាំ, Douglas Yu-tien Hsu អគ្គនាយក​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាងជើងនៃ​ក្រសួងការ​បរទេស, Andy Ping-fang Jian មន្ត្រីនាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាងជើងនៃ​ក្រសួងការ​បរទេស, Aichi Chou ប្រធាន​នាយក​ប្រតិបត្តិមជ្ឈមណ្ឌលអន្តរជាតិរបស់ CMUH )

 

បទដ្ឋាន​ខ្ពស់​នៃ​វិធានការ​បង្ការ​ការរាតត្បាត, ការ​សង្រ្គោះ​ព្យាបាល​បែប​មនុស្ស​ធម៌​ពេលវេលា​ពិតប្រាកដ

ប្រធានរបស់ CMUH លោក Der-Yang Cho បញ្ជាក់ថាមន្ទីរពេទ្យលើកកម្ពស់ការព្យាបាលវេជ្ជសាស្ត្រថ្នាក់អន្តរជាតិយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណា ដោយសា​រផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺ COVID-19 កាលពីឆ្នាំមុន ដែលបណ្ដាលឱ្យមានការ​រឹតបន្តឹងជនបរទេសមកប្រទេសតៃវ៉ាន់សម្រាប់ការព្យាបាល ការហោះហើរឯកជនសម្រាប់ការព្យាបាលបែបមនុស្សធម៌ពី​ហ្គាំ គឺជាសមិទ្ធិផលដ៏សំខាន់ ដែលបានអនុវត្តស្ដង់ដារកម្រិតខ្ពស់នៃវិធានការបង្ការជំងឺរាត​ត្បាត​ផងដែរ។ បន្ទាប់ពីបានចូលដល់ប្រទេសតៃវ៉ាន់ រថយន្តបង្ការជំងឺរាត​ត្បាតឯកជនមួយគ្រឿងបានមកទទួល Latisha ដើម្បីធ្វើដំណើរដោយផ្ទាល់ទៅផ្នែកបំបែកអ្នកជំងឺដោយប្រើសម្ពាធអវិជ្ជមាន ពេលមកដល់មន្ទីរពេទ្យ។ តេស្ត​ PCR (ប្រតិកម្ម​ខ្សែសង្វាក់​ប៉ូលីមេរ៉ាស) លើក​ទីមួយ និង​ទីពីរ បាន​ក្លាយ​ជា​អវិជ្ជមាន។ សម្លៀកបំពាក់​និង​ឧបករណ៍​ការ​ពារ​ខ្លួន​ ព្រមទាំង​វិធានការ​សម្អាត និង​កម្ចាត់​មេរោគ​ ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ ដើម្បីធ្វើការ​សង្រ្គោះនេះ​ នៅក្រោម​វិធានការ​ប្រឆាំង​នឹង​ការ​រាតត្បាត​យ៉ាង​អង់អាច។

បន្ថែម​ពី​លើ​សេវាកម្ម​វេជ្ជសាស្រ្ត យើង​បាន​សហការ​ជាមួយក្រសួង​ការ​បរទេស​ដើម្បី​បំពេញ​ជំនឿ​របស់​យើង​ថា ‘ការ​ព្យាបាល​សុខភាព​អន្តរជាតិ​គឺជា​ឧបករណ៍​មាន​ឥទ្ធិពល​បំផុត​ក្នុង​កិច្ចការ​ទូត’។ ចេញ​ពីការ​ផ្ដល់​ម៉ាស់  200,000 បន្ទះ​ដល់​រដ្ឋាភិបាល​ហ្គាំ ‘កិច្ចការទូត​របស់​ម៉ាស់’ នៅពេល​កំពុង​មាន​ជំងឺ​រាតត្បាត​កាលពីខែ​ឧសភា ឆ្នាំមុន រហូត​ដល់​ការហោះហើរ​ឯកជន​សម្រាប់​ការព្យាបាល​មនុស្សធម៌​​របស់​អ្នក​ជំងឺ​មក​ពី​កោះ​​ហ្គាំ ដែលបាន​មក​ដល់​ដោយ​សុវត្ថិភាព​នៅ​តៃវ៉ាន់​កាលពី​ថ្ងៃទី 11 ខែមករា ឆ្នាំនេះ អត្ថន័យ​ពិត​នៃការ​ថែទាំ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​តៃវ៉ាន់ ក្នុងពេល​ដ៏​លំបាក​នេះ ដែលមាន​ការ​បិទ​ជាសាកល​នៅក្នុង​សហគមន៍​អន្តរជាតិ។

 

បង្កើត​យ៉ាងពេញលេញ​លើ​ប្រសិទ្ធភាព​នៃ​កិច្ចការ​ទូត​មហាជន៖ ការ​ព្យាបាល​សុខភាព​ដែលមាន​គុណភាព​ខ្ពស់​កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍

លោក Douglas Yu-tien Hsu អគ្គនាយកនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស បាន​​ស្ងើចសរសើរ​ចំពោះ​តួនាទី​សម្របសម្រួល​ដែល CMUH បាន​បំពេញ​ ក្នុងការ​ធ្វើ​ឲ្យ​ការ​ហោះហើរ​ឯកជន​សម្រាប់ការ​​ព្យាបាល​បែប​មនុស្ស​ធម៌​ ក្លាយ​ជាការ​ពិត ព្រមទាំង​ការ​ឧបត្ថម្ភ​លើ​ការ​ចំណាយ​សម្រាប់​អ្នក​ជំងឺ​មក​ពី​ហ្គាំ។ សកម្មភាព​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​កិច្ចការទូត​មហាជន​ចាប់ផ្ដើម​ទទួល​ឥទ្ធិពល ដែលទទួល​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ហើយ​សេវាកម្ម​ព្យាបាល​ដែលមាន​គុណភាព​ខ្ពស់​របស់​យើង​កំពុង​ត្រូវ​បានចាប់អារម្មណ៍​ផងដែរ។

 

(ពីខាងស្ដាំ​ទៅ​ខាងឆ្វេង៖ Chih-Kun Huang ប្រធាន​មជ្ឈមណ្ឌល CMUH BMI, Der-Yang Cho ប្រធាន CMUH, Latisha អ្នក​ជំងឺ​មក​ពី​ហ្គាំ, Douglas Yu-tien Hsu អគ្គនាយកនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស )

 

ការ​បញ្ចុះ​ទម្ងន់​ដ៏អស្ចារ្យក្នុង​ពេល​ដាក់​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ៖ ការជាសះស្បើយ​ក្រោយ​ពេល​វះកាត់​បញ្ចុះ​ទម្ងន់​គឺ​ល្អ។ ទម្ងន់​របស់​អ្នក​ជំងឺ​ត្រូវ​បាន​រំពឹងថា​ត្រូវ​បាន​កាត់​បន្ថយ​បាន​ពាក់​កណ្ដាល​នៅពេល​អនាគត

Latisha ដែលត្រូវ​បាន​ទទួល​​ចូលមក​មន្ទីរ​ពេទ្យ និង​ធ្វើចត្តាឡីស័ក​ បាន​ទទួល​ការ​បញ្ចុះ​ទម្ងន់​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក។ ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ផ្នែក​វិទ្យាសាស្រ្ត​រាងកាយ និង​វិបល្លាស​បណ្ដូរូបធាតុ លោក Chih-Kun Huang បាន​ថ្លែងថា “ក្នុងពេល​ធ្វើ​ចត្តាឡីស័ក យើង​បាន​ប្រើប្រាស់​ការព្យាបាល​ដោយ​អ័រម៉ូន​ និង​បាន​ផ្ដល់ឡឹបទីន អមនឹង​អាហារ​កាឡូរីទាប ប្រូតេអ៊ីន​ខ្ពស់​ដល់ Latisha ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃការ​វះកាត់មុនពេល​ធ្វើការវះកាត់​បញ្ចុះ​ទម្ងន់។ ក្នុង​រយៈពេល​ចត្តាឡីស័ក​ 14 ថ្ងៃ លទ្ធផល​នៃការ​បញ្ចុះ​ទម្ងន់​របស់​គាត់​គឺ​ល្អជាង​ការ​រំពឹងទុក។ នាងបាន​ស្រក 44 ផោន។"  ការវះកាត់​បញ្ចុះ​ទម្ងន់​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​ Latisha ដោយ​ចំណាយពេល​តែ 1.5 ម៉ោង។ ទម្រង់ការ​ទាំងមូល​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក Chih-Kun Huang ហើយ​មាន​ដំណើរការ​យ៉ាង​រលូន​ដោយ​មាន​ជំនួយ​ពីក្រុមការងារ​អ្នក​វះកាត់​និង​ថ្នាំសណ្ដំ។ ទម្ងន់​របស់​នាង​ពាក់កណ្ដាល​ត្រូវ​បាន​រំពឹង​ថា​នឹង​ស្រក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយពេល​វះកាត់។ បញ្ហា​ដែល​មិន​អាច​គ្រប់គ្រងបាន​ និងការ​ឡើង​ទម្ងន់​មិនឈប់ឈរ​របស់​គាត់​ត្រូវ​បាន​ដោះស្រាយ​ហើយ។

អ្នក​ជំងឺ​លើស​ទម្ងន់​ខ្លាំង​មកពីហ្គាំ នាង Latisha មាន​ទម្ងន់ 553 ផោន និងមាន​សន្ទស្សន៍​ទម្ងន់ 92.1 បាន​ឃើញ​ព័ត៌មាន​អំពី​អ្នក​ជំងឺ​ម្នាក់ផ្សេង​ទៀត​ឈ្មោះ Joseph ដែលបាន​មក​ CMUH ដើម្បី​ធ្វើការ​វះកាត់​សម្រកទម្ងន់ និង​មាន​ជោគជ័យ​ ដោយ​ស្រកទម្ងន់ពី 522 ផោន មក​នៅ 361 ផោន ក្នុង  ​រយៈ​ពេលមួយ​ឆ្នាំ ដូច្នេះ​នាង​ក៏​សម្រេច​ចិត្ត​មក​តៃវ៉ាន់ ដើម្បីព្យាបាល​ដែរ។ Latisha គ្រោង​មកប្រទេស​​តៃវ៉ាន់​ដំបូង​កាលពីខែ​កញ្ញា​ឆ្នាំមុន ប៉ុន្តែ​ជើង​យន្តហោះ​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​បិទការ​ហោះហើរ​ផ្ទាល់។ នាង​បាន​កើន 66 ផោន​បន្ថែមទៀត ក្នុង​រយៈពេល​ប្រាំខែ។ មុខងារ​សួត​បេះដូង​របស់នាង​មានការ​ប៉ះពាល់ខ្លាំង ធ្វើឲ្យស្ថានភាព​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ។ បន្ទាប់​ពីដោះស្រាយ​ឧបសគ្គជាច្រើន ទីបំផុតនាង​អាច​មក​ប្រទេស​តៃវ៉ាន់បាន។ Latisha និយាយថា “ខ្ញុំ​ចង់​អរគុណ​ដល់​មនុស្ស​គ្រប់គ្នា​ដែលបានជួយ​សម្រួល​ដល់​ខ្ញុំ។ មន្ទីរពេទ្យ​បាន​ជួយ​គាំទ្រ​ដល់​ការ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់​ខ្ញុំ។ លោកស្រី Anna Kao ប្រធាន​បណ្ដាញ​អាជីវកម្ម​តៃវ៉ាន់​ប្រចាំនៅ​ហ្គាំ​បាន​ចេញ​ថ្លៃ​យន្តហោះ​សម្រាប់​ខ្ញុំ និង​ម្ដាយរបស់​ខ្ញុំ។ គេបាន​យក​ចិត្តទុកដាក់​ចំពោះ​ខ្ញុំ​ដូចជា​សមាជិក​គ្រួសារ​នៅ​ទីនេះ។ ខ្ញុំ​ស្រលាញ់​ប្រទេស​តៃវ៉ាន់!ខ្ញុំស្រលាញ់ CMUH!”

 

មន្ទីរ​ពេទ្យ​បាន​ឧបត្ថម្ភ​ដល់​ការ​ចំណាយ​មួយ​ផ្នែក ហើយ​ការ​បរិច្ចាគ​ពី​កន្លែង​ផ្សេងៗ​ធ្វើ​ឲ្យ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​បាន​ជំនះ​ ហើយ​ធ្វើឲ្យ​ប្រាថ្នា​បាន​សម្រេច

Aichi Chou នាយកប្រតិបត្តិនៃ​មជ្ឈមណ្ឌល​អន្តរជាតិ បាន​លើកឡើងថា CMUH មានការ​ពាក់ព័ន្ធ​យ៉ាងច្រើន​ក្នុងការ​បណ្ដុះទីផ្សារ​ហ្គាំ។ មនុស្ស​ច្រើនជាង 400 នាក់ បាន​មក​ពី​ហ្គាំ​ នាពេល​ប្រឆាំឆ្នាំ​កន្លង​មកនេះ ដែលក្នុងនោះមាន 10 នាក់​ មក​វះកាត់ដើម្បី​សម្រកទម្ងន់ ប្រកបដោយ​លទ្ធផល​ល្អ ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​មន្ទីរពេទ្យ​កាន់តែមានភាព​ល្បីល្បាញ​ឡើង។ Latisha មកពីហ្គាំ ហើយ​ជា​អ្នកជំងឺ​ទីប្រាំមួយ​​ដែល​ទទួល​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ពី CMUH ។ មន្ទីរពេទ្យ​តែង​ផ្ដល់​ជំនួយ​វេជ្ជសាស្រ្ត​អន្តរជាតិ​ដល់​អ្នកជំងឺ​មកពី​បរទេស រួមមាន វៀតណាម មីយ៉ាន់ម៉ា ជាដើម។ អ្នកជំងឺ​បួននាក់​មកពី​ហ្គាំ​នៅពេលនេះ​ដោយ​ការហោះហើរឯកជន​សម្រាប់​ព្យាបាល​បែប​មនុស្សធម៌ ដែល​អនុវត្តកិច្ចការនេះបាន​ដោយសារ Paul Chen ដែលជា​អគ្គនាយក​ការិយាល័យ​សេដ្ឋកិច្ច​និង​វប្បធម៌​តៃប៉ិ  (TECO) នៅ​ហ្គាំ រដ្ឋាភិបាល​ហ្គាំ បណ្ដាញ​អាជីវកម្ម​នៃ​ហ្គាំ សមាគម​ចិន​រួបរួម​នៃហ្គាំ មន្ទីរពេទ្យ​Memorial នៃហ្គាំ ទេសចរ​ថ្ងៃសម្រាកនៃ​ហ្គាំ និងក្រសួង​សុខាភិបាល​និង​សុខុមាលភាព​តៃវ៉ាន់  (MOHW)។

檔案下載:合照DSC_3359.JPG

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital