About CMUH

News and Award

:::
2021/6/9

ក្មេងប្រុសលេបវត្ថុធាតុដែលត្រូវបានគេស្គាល់ជាទូទៅថា“ គ្រីស្តាល់ទារក” ស្ទើរតែបណ្តាលឲ្យថប់ដង្ហើម, ប្រែក្លាយគ្រោះថ្នាក់ទៅជាសុវត្ថិភាពដែលថតដោយម៉ាស៊ីនប្រុងកូស្កូពី(bronchoscopy)

ផ្នែកជំងឺសួតកុមារមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន

វេជ្ជបណ្ឌិតព្យាបាល Jie-He Chen

ក្មេងប្រុសអាយុជាង ១ ឆ្នាំម្នាក់កំពុងលេងនៅផ្ទះ។ ដោយសារស្រាប់តែក្អកខ្លាំងភ្លាមៗ ពិបាកដកដង្ហើមនិងបបូរមាត់ពណ៌ស្វាយត្រូវបានក្រុមគ្រួសារប្រទះឃើញ ហើយ ប្រញាប់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងតំបន់។ ពេលមកដល់ មន្ទីរពេទ្យ   អុកស៊ីសែនក្នុងឈាមមានតែ៧០% (ធម្មតា ៩៥-១០០%) ហើយត្រូវបានស៊ក​បំពង់​តូច​ ជាបន្ទាន់ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លទ្ធផលនៃការពិនិត្យលើទ្រូងដោយកាំរស្មីអ៊ិច គឺជាការដួលរលំនៃសួតខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ លេចធ្លាយខ្យល់ក្នុងដើមទ្រូងនិងហើម សួតក្រោមស្បែក។លទ្ធផលនៃការពិនិត្យលើទ្រូងលើដើមទ្រូងគឺជា មានវវត្ថុធាតុចម្លែក មួយ(របស់ក្រៅខ្លួន)មួយនៅចំណុចប្រសព្វទងសួតមេនិងទងសួតខាងឆ្វេង ត្រូវបាន បញ្ជូនទៅបន្ទប់ថែទាំកុមារដោយឡែកក្នុងមន្ទីរពេទ្យនេះបន្ទាប់ពីត្រូវបានវាយតម្លៃ ដោយក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យនេះ។

បន្ទាប់ពីក្រុមការងារផ្នែកជំងឺសួតកុមារនៃមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យ វេជ្ជសាស្ត្រចិនបានទទួលបានដំណឹង ធ្វើការវះកាត់ដែលថតដោយម៉ាស៊ីន​ប្រុងកូស្កូពី(bronchoscopy) និងបានយកចេញដោយជោគជ័យនូវវត្ថុធាតុពណ៌លឿង ដែលបានស្ទះទងសួតខាងឆ្វេងដែលថតដោយម៉ាស៊ីន​ប្រុងកូស្កូពី(bronchoscopy)។ ក្នុងរយៈពេល២០នាទី។បន្ទាប់ពីធ្វើការវិភាគ និងការសួរមតិគ្រួសារត្រូវបានគេរក ឃើញថា វាជាវត្ថុធាតុ Anionic Polymerដែលត្រូវបានគេស្គាល់ជាទូទៅថា“ គ្រីស្តាល់ ទារក” ។វេជ្ជបណ្ឌិតបានយល់ឃើញថាក្មេងប្រុសនេះប្រហែលមានចង្វល់ហើយ បានហូបវត្ថុធាតុនេះតែរសជាតិប្រហែលជាមិនល្អហើយគាត់បានច្របាច់ចូលផ្លូវដង្ហើមនៅពេលគាត់យំ។ ក្មេងប្រុសបានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ដោយមាន ស្មារតីធម្មតា។ ការពិនិត្យលើដើមទ្រូងដោយកាំរស្មីអ៊ិចនៅថ្ងៃដដែលបានបង្ហាញថា សួតខាងឆ្វេងត្រូវបានបើកយ៉ាងពេញលេញដកដង្ហើមមិនស្ទះហើយបំពង់ខ្យល់អាចត្រូវបានយកចេញដោយរលូន។ គាត់ត្រូវបានចេញពីបន្ទប់ថែទាំកុមារដោយឡែក នៅថ្ងៃបន្ទាប់ហើយត្រូវបានចេញពីមន្ទីរពេទ្យក្រោយបីថ្ងៃ។

Befofe                                                      After

វេជ្ជបណ្ឌិត Chen Jiehe គ្រូពេទ្យព្យាបាលផ្នែកជំងឺសួតកុមារដែលប្រតិបត្តិការវះ កាត់ដែលថតដោយម៉ាស៊ីន​ប្រុងកូស្កូពី(bronchoscopy)បាននិយាយថា ការក្អកខ្លាំង ភ្លាមៗដកដង្ហើមខ្លីៗ ដកដង្ហើមតឹងនិងស្យាណូស៊ីស(ភាពដែលស្បែកឡើងស្វាយដោយ ខ្វះអុកស៊ីសែនក្នុងឈាម)គឺជារោគសញ្ញាទូទៅបំផុត។ ការស្ទះបំពង់ខ្យល់ស្រួចស្រាវ ដែលបណ្តាលមកពីស្ទះវវត្ថុធាតុចម្លែក(របស់ក្រៅខ្លួន)គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើផ្លូវដង្ហើម មិនត្រូវបានគេបោសសំអាតទាន់ពេលវេលាទេ នោះវានឹងនាំ ឱ្យមានជំងឺខួរក្បាលដោយខ្វះអុកស៊ីហ្សែននិងរហូតដល់ស្លាប់ក្នុងករណីធ្ងន់ធ្ងរ។ កុមារអាយុក្រោម២ឆ្នាំនៅ តែស្ថិតក្នុងដំណាក់កាលលូតលាស់ដោយសារមុខងារលេប និងទំពាររបស់ពួកគេហើយជាក្រុមដែលមានហានិភ័យខ្ពស់ដែលត្រូវងាយស្រួលស្ទះដោយវវត្ថុធាតុចម្លែក(របស់ក្រៅខ្លួន)។ វវត្ថុធាតុចម្លែក(របស់ក្រៅខ្លួន)ទូទៅនៅក្នុង បំពង់ផ្លូវដង្ហើមរួមមានស្ករគ្រាប់ផ្លែឈើ គ្រាប់ទឹកដមកក​និងគ្រាប់ផ្លែកឈើ ប្រាក់កាក់ និងឡេវជាដើម។

ប្រសិនបើការស្ទះវត្ថុធាតុចម្លែកមួយ(របស់ក្រៅខ្លួន)ត្រូវបានរកឃើញនៅនឹងកន្លែង ចំពោះទារកអាយុក្រោម១ឆ្នាំ ឪពុកម្តាយអាចដាក់មុខទារកចុះក្រោម ដងខ្លួននិងជើង ទាំងសងខាងរបស់ទារកដាក់នៅលើដៃរបស់មនុស្សពេញវ័យ ប្រើបាតដៃទ្រទ្រង់ចង្កា របស់ទារកនិងប្រើប្រាស់បាតដៃមួយទៀតទះខ្នងស្មារបស់ទារក៥ដងយ៉ាងលឿនដោយប្រើវិធី"បង្ហាប់ខ្នងនិងសង្កត់ទ្រូង"។ប្រសិនបើវត្ថុធាតុចម្លែកមួយ(របស់ក្រៅខ្លួន)នៅតែ មិនទាន់ត្រូវក្អកចេញទេ សូមដាក់មុខរបស់ទារកទៅខាងលើវិញហើយសង្កត់ចំ កណ្តាលឆ្អឹងទ្រូង(ក្រោមក្បាលដោះ)៥ដងដោយយកម្រាមដៃចង្អុលនិងម្រាមដៃ កណ្តាលប្រហែលកន្លះអ៊ីញទៅ១អ៊ីញហូតដល់ទារកចាប់ផ្តើមដកដង្ហើមដោយខ្លួនឯង។ អ្នកជម្ងឺដែលមានអាយុលើសពី១ឆ្នាំអាចប្រើ“វិធីសាស្រ្តHeimlich” សម្រាប់ជួយសង្គ្រោះ ដំបូង ឈរបង្អោនខ្លួនជើងទាំងសងខាងក្រោយទារកនិងចាប់ឱបក្មេងដោយដៃទាំងពីរ។ អ្នកជួយសង្គ្រោះបានធ្វើកណ្តាប់ដៃហើយដាក់វានៅលើពាក់កណ្តាលពោះផ្នែកខាងលើនិងកាន់កណ្តាប់ដៃម្ខាងទៀត អ្នកជួយសង្គ្រោះបានរុញពោះផ្នែកខាងលើរបស់ជន រងគ្រោះត្រឡប់មកវិញដោយដៃទាំងសងខាងនិងតាមដានមើលថាតើវត្ថុធាតុចម្លែក មួយ(របស់ក្រៅខ្លួន)ស្តោះចេញឬអត់រហូតដល់អ្នកជំងឺបាត់បង់ស្មារតីឬ វត្ថុធាតុចម្លែក មួយ(របស់ក្រៅខ្លួន)ត្រូវបានស្តោះចេញ។ប្រសិនបើវត្ថុធាតុចម្លែក(របស់ក្រៅខ្លួន)មិន អាចត្រូវបានស្តោះចេញហើយអ្នកជំងឺបាត់ស្មារតី នោះត្រូវដេកហើយចាប់ផ្តើមធ្វើការ ម៉ាស្សាបេះដូងនិងសួត(cpr) ។

បើប្រៀបធៀបទៅនឹងវវត្ថុធាតុចម្លែក(របស់ក្រៅខ្លួន)ដែលបរិភោគដោយច្រឡំ គ្រឿងផ្សំនៃ“គ្រីស្តាល់ទារក”គឺវត្ថុធាតុAnionic Polymercដែលមានលក្ខណៈស្រូប យកទឹកបានយ៉ាងខ្លាំង។បើស្រូបចូលដោយអកុសល វានឹងស្រូបយកជាតិរំអិល នៃបំពង់ខ្ហយល់ ហើយនឹងហើមនិងស្ទះផ្លូវដង្ហើមហើយពិបាកក្អកដោយខ្លួនឯង។មាន ករណីជាច្រើននៅក្នុងស្រុកដែលបានបរិភោគដោយច្រឡំនូវវត្ថុធាតុ“គ្រីស្តាល់ទារក” ដោយចៃដន្យជាប់ ក្នុងពោះវៀនតូចបណ្តាលឱ្យស្ទះពោះវៀនធ្ងន់ធ្ងរដែលត្រូវការការ វះកាត់ជាបន្ទាន់។ ប្រសិនបើអ្នកមានកូនមត្តេយ្យនៅក្នុងផ្ទះអ្នកត្រូវចៀសវាងទុករបស់ បែបនេះដើម្បីជៀសវាងមានការសោកស្តាយ។

ផ្នែកជំងឺសួតកុមារមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន គឺជា មជ្ឈមណ្ឌលព្យាបាលជំងឺរលាកទងសួតអន្តរកម្មដ៏មានល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសដែលមានបទពិសោធព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រល្អៗ ។ដោយប្រើវិធីសាស្រ្ត ដកដង្ហើមរបស់សែសុងដែលបង្កើតឡើងដោយសាស្រ្តាចារ្យសុងវេនជូ(Song Wenju)  វាអាចថតដោយម៉ាស៊ីន​ប្រុងកូស្កូពី(bronchoscopy)ដោយមិនចាំបាច់ដាក់បំពង់​ក្នុង​បំពង់ខ្យល់ វាជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកជំងឺ។

អ្នកទំនាក់ទំនងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ៖ ការិយាល័យទំនាក់ទំនងសាធារណៈគួ ភៃយីន Kuo Pei-Yin ០៩៦៣-៦១៩-៥៥២

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital