About CMUH

News and Award

:::
2021/4/14

វិធីព្យាបាលថ្មីសម្រាប់បង្ការជម្ងឺខ្យល់គរ៖ វិធីព្យាបាលជំងឺបេះដូងខាងឆ្វេងដើរលឿនខុសចង្វាក់ (LAAC)

ផ្នែកសរសៃឈាមនិងបេះដូងនៃអគារវេជ្ជសាស្រ្តខាងក្នុង

លោកវេជ្ជបណ្ឌិត ចិន ឃឺវៃ(Ke-Wei Chen)

អ្នកស្រី ស៊ូ ដែលមានអាយុ៦៩ឆ្នាំមានជំងឺទឹកនោមផ្អែម ជម្ងឺលើសឈាមនិង ជំងឺ ក្រពេញទីរ៉ូអិត។កាលពី៣ឆ្នាំមុន នាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនដោយសារតែគាំងបេះដូងភ្លាមៗ ហើយ ត្រូវវិនិច្ឆ័យថា នាងមានជម្ងឺ Paroxysmal Atrial Fibrillation។ឆ្លងតាមការវាយតម្លៃ សន្ទស្សន៍ហានិភ័យនៃខ្យល់គរ ត្រូវប្រើថ្នាំប្រឆាំងនឹងកំណកឈាមយ៉ាងយូរ ប៉ុន្តែ អ្នកស្រី ស៊ូមានប្រវត្តិចេញឈាមក្រពះពោះវៀនហើយមានការព្រួយបារម្ភថា ការ ប្រើថ្នាំរយៈពេលយូរនឹងបណ្តាលឱ្យមានការចេញឈាមយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះបាន ជ្រើសរើសវិធីព្យាបាលជំងឺ​បេះដូងខាងឆ្វេង​ដើរ​លឿន​ខុស​ចង្វាក់Percutaneous Left Atrial Appendage Closure(LAAC)ដើម្បីកាត់បន្ថយហានិភ័យនៃខ្យល់គរ ហើយ អាចបង្កើនភាពបត់បែននៃថ្នាំនិងបន្ថយកំរិតប្រើថ្នាំ។ បន្ទាប់ពីប្រតិបត្ដិការ វះកាត់ដោយជោគជ័យ គ្មានប្រតិកម្មមិនល្អណាមួយកើតឡើងក្នុងរយៈពេលបីឆ្នាំ កន្លងមកហើយក៏បានកាត់បន្ថយលទ្ធភាពកើតខ្យល់គរខួរក្បាលដោយជោគជ័យ ផងដែរ។

វេជ្ជសាស្រ្តខាងក្នុងមន្ទីរពេទ្យចំណុះចំណុះសកលវិទ្យាល័យវេជ្ជសាស្រ្តចិន បានចង្អុលបង្ហាញថា មូលហេតុមួយដែលជួបជាប្រចាំបំផុតនៃជំងឺខ្យល់គរខួរក្បាល នៅក្នុងកោះតៃវ៉ាន់គឺបញ្ហាខុសចង្វាក់បេះដូងដែលត្រូវបានគេហៅថា"ជំងឺញ័រ បេះដូងatrial fibrillation" ។ ជំងឺញ័របេះដូងប្រភេទ atrial fibrillation គឺពិតជាកើត មានចំពោះមនុស្សវ័យចំណាស់ហើយសូម្បីតែចំនួនអ្នកជម្ងឺវ័យក្មេងនិងមនុស្សវ័យ កណ្តាលក៏ពិតមែន។ ប្រសិនបើមានបញ្ហាខុសចង្វាក់បេះដូងនេះកើតឡើងកំណក ឈាមនៅក្នុងបេះដូងជាបណ្តើរៗ នោះកំណកឈាមនឹងចេញពីបេះដូងហូរចូល ក្នុងខួរក្បាលឬ សរីរាង្គដទៃទៀតតាមលំហូរឈាម វានឹងរាំងស្ទះដល់សរសៃឈាម និងបណ្តាលអោយស្ទះសរសៃឈាមដោយខ្វះឈាមនៅក្នុងកន្លែងនោះ វាពិតជា គ្រោះថ្នាក់ណាស់។

លោកវេជ្ជបណ្ឌិត ចិន ឃឺវៃ(Ke-Wei Chen)បាននិយាយថា សូម្បីតែគ្រូពេទ្យផ្នែក ជំងឺបេះដូងក៏នឹងប៉ះជីពចរដើម្បីបញ្ជាក់ថាមិនមានជំងឺញ័របេះដូងដែរ។ គ្រោះថ្នាក់ នៃចង្វាក់បេះដូងលោតមិនធម្មតាដូចជាជំងឺញ័របេះដូងatrial fibrillation ច្រើនតែ ស្ងាត់ស្ងៀមពេលវេលាដែលអ្នកជំងឺមានអារម្មណ៍ថាការចាប់ផ្តើមញ័រទ្រូងអាចគ្រាន់ តែជាផ្នែកមួយនៃរោកសញ្ញា។ ប្រជាពលរដ្ឋភាគច្រើនដឹងអំពីគ្រោះថ្នាក់នៃការគាំង បេះដូងហើយពួកគេនឹងយកចិត្តទុកដាក់ជាពិសេសចំពោះរោគសញ្ញាឈឺទ្រូង។ ប៉ុន្តែជំងឺញ័របេះដូងatrial fibrillationពីឈឺម្តងៗរហូតដល់ឈឺរហូត ប្រហែលអ្នក ជំងឺស្ទើរតែមិនមានអារម្មណ៍ទេ។ លោកវេជ្ជបណ្ឌិតចិន(chen)បានចង្អុលបង្ហាញថា “វាជារឿងគ្រោះថ្នាក់បំផុតដែលមិនមានអារម្មណ៍ឈឺចាប់ទេ!” ប្រសិនបើនៅពេល ពិគ្រោះជំងឺមានអ្នកជំងឺញៀនកាហ្វេរសជាតិអស់រយៈពេលជាយូរឆ្នាំមកហើយសូម្បី តែផឹកភេសជ្ជៈក៏ត្រូវបន្ថែមម្សៅកាហ្វេដែរ។ នៅពេលពិនិត្យសុខភាពត្រូវបានគេរក ឃើញ ថាមានបញ្ហាចង្វាក់បេះដូងមិនធម្មតាទេហើយទៅព្យាបាល។នៅពេល វិនិច្ឆ័យជម្ងឺ ត្រូវបានគេរកឃើញថាមានជំងឺញ័របេះដូងជារហូតហើយប៉ុន្តែអ្នកជំងឺ មានការឆ្ងល់ណាស់ព្រោះគាត់មិនមានអារម្មណ៍អ្វីទាំងអស់។

លោកវេជ្ជបណ្ឌិត ចិន Chen បាននិយាយថាវិធីព្យាបាលបែបបុរាណ គឺប្រើថ្នាំ ប្រឆាំងនឹងកំណកឈាមដើម្បីធ្វើឱ្យកំណកឈាមមិនសូវកើតឡើងនិងកាត់បន្ថយ ហានិភ័យនៃជំងឺខ្យល់គរ។ប៉ុន្តែការប្រើប្រាស់ថ្នាំអាចបណ្តាលឱ្យមានការរអាក់រអួល ក្នុងជីវភាពដូចជាបង្កើនហានិភ័យនៃការចេញឈាមរបួស។លុះត្រាតែត្រូវការវះ កាត់ ដូចជារបួសឬការដកធ្មេញវានឹងមិនងាយស្រួលឃាត់ឈាមទេហើយបើ អ្នកភ្លេចលេបថ្នាំឬប្រើកម្រិតមិនគ្រប់គ្រាន់វាអាចបង្កើនហានិភ័យនៃជំងឺខ្យល់គរ។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបែបនេះ ឥឡូវនេះមានការវះកាត់តាមបំពង់ បេះដូងបែបថ្មីមួយគឺ“វិធីព្យាបាលជំងឺ​បេះដូងខាងឆ្វេង​ដើរ​លឿន​ខុស​ចង្វាក់ (LAAC)” គឺនៅក្នុងប្រតិបត្តិការវះកាត់រយៈពេលខ្លី បញ្ជូនប្រដាប់ខ្ទប់មួយទៅបេះដូងខាងឆ្វេង ដែលគូរប្លង់ដោយឡែកតាមរយៈច្រកតិចតូចបំផុតសរសៃឈាមវ៉ែនតា។កំណកឈាមចំនួន៩០ភាគរយនៅក្នុងការញ័របេះដូងត្រុវខ្ទប់ទាំងស្រុងនិងកាត់បន្ថយ ឱកាសនៃជំងឺខ្យល់គរយ៉ាងខ្លាំងនាពេលអនាគត។

នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានប្រតិបត្តិការវះកាត់ដាក់ប្រដាប់ខ្ទប់បេះដូងខាងឆ្វេងសម្រាប់អ្នកជំងឺចំនួន១៣៤នាក់ ត្រូវបាន ប្រតិបត្តិការវះកាត់ដោយជោគជ័យហើយមិនមានផលវិបាកធ្ងន់ធ្ងរទេបន្ទាប់ពីការវះ កាត់លើកលែងតែករណីមួយដែលមិនសមស្របសម្រាប់ការដាក់ឧបករណ៍ទេ ដោយសារតែរចនាសម្ព័ន្ធបេះដូងខាងឆ្វេងស្មុគស្មាញ ។ពិព្រោះប្រតិបត្ដិការ វះកាត់ជំងឺបេះដូងគឺមានភាពចាស់ទុំនិងមានសុវត្ថិភាពហើយការសំរាកព្យាបាលនៅមន្ទីរពេទ្យមានរយៈពេលខ្លី។អ្នកជំងឺញ័របេះដូង atrial fibrillation ទទួលបានការ វះកាត់តែមួយជាស្ថាពរ អាចចៀសវាងការប្រើថ្នាំប្រឆាំងនឹងកំណកឈាមកម្រិត ខ្ពស់ជាយូរអង្វែងនិងព្រួយបារម្ភអំពីការចេញឈាមឬភាពមិនស្រួលក្នុងការប្រើថ្នាំ។ លោកវេជ្ជបណ្ឌិត ចិន Chen បាននិយាយថា វាត្រូវបានគេនិយាយថាតម្លៃ C / P គឺខ្ពស់ណាស់!

ប្រតិបត្ដិការវះកាត់នេះនៅតែមានកំរិតរបស់វា ឧទាហរណ៍អ្នកជំងឺដែលមាន រចសម្ព័ន្ធស្មុគស្មាញឬធំពេកប្រហែលជាមិនសមស្របសម្រាប់ការដាក់ហើយពួកគេក៏គួរតែត្រូវបានពិភាក្សាលម្អិតជាមួយគ្រូពេទ្យវះកាត់មុនពេលវះកាត់។វេជ្ជបណ្ឌិត ចិន ឃឺវៃ(Ke-Wei Chen)បានណែនាំថា ប្រសិនបើមានរោគសញ្ញាញ័រទ្រូង នៅពេលប្រើឧបករណ៍វាស់សម្ពាធឈាមមិនអាចវាស់ចង្វាក់បេះដូងបានត្រឹមត្រូវ ទេឬអ្នកជំងឺខុសចង្វាក់បេះដូងគួរតែទៅផ្នែកបេះដូងដើម្បីពិនិត្យឱ្យបានឆាប់។ ប្រសិនបើអ្នករកឃើញថាវាអាចមានជំងឺញ័របេះដូង atrial fibrillation អ្នកគួរតែ ពិភាក្សាជាមួយលោកវេជ្ជបណ្ឌិតរបស់អ្នកអំពីជម្រើសនៃការព្យាបាលរួមទាំងថ្នាំ ប្រឆាំងនឹងកំណកឈាមនិងប្រតិបត្តិការវះកាត់ដាក់ប្រដាប់ខ្ទប់បេះដូងខាងឆ្វេង។យោងតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត អ្នកគួរតែទទួលការពិនិត្យបន្ថែម ទៀតដូចជាអ៊ុលត្រាសោនបំពង់អាហារដើម្បីរកវិធីព្យាបាលដែលសមស្របបំផុត ។

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital