About CMUH

News and Award

:::
2021/4/12

ឧបករណ៍ជំនួយបេះដូងបែបថ្មីសម្រាប់សរសៃប្រសាទខាងឆ្វេងបានជួយសង្គ្រោះមនុស្សចាស់ ដែលមានអាយុជាង១រយឆ្នាំដោយជោគជ័យ

ផ្នែកសរសៃឈាមនិងបេះដូង លោកវេជ្ជបណ្ឌិត វ៉ូ ហុងពីន(Hung-Pin Wu)

លោកយាយឈ្មោះចិន ឡាយ(Chen Lai)ដែលមានអាយុ១០១ឆ្នាំត្រូវបានបញ្ជូនទៅ ព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្រ្តចិនដោយក្រុមគ្រួសាររបស់នាងដោយសារតែពិបាកដកដង្ហើមភ្លាមៗនៅពេលនាងមកដល់បន្ទប់សង្គ្រោះបន្ទាន់ចង្វាក់បេះដូងរបស់នាងមានតែ៤៧ដងក្នុងមួយនាទី។ឧបករណ៍វាស់​ចង្វាក់បេះដូងបានបង្ហាញ ថា មានកើតស្ទះ​សរសៃឈាម​បន្ទប់បេះដូងនិងហើមសួតដោយកាំរស្មីXដោយសារស្ថានភាព ធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិតបានចេញសេចក្តីជូនដំណឹងអំពីជំងឺធ្ងន់ធ្ងរភ្លាមៗហើយបានផ្ទេរទៅបន្ទប់ ថែទាំ ពិសេសផ្នែកបេះដូងសម្រាប់ការព្យាបាលយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីរៀបរាប់យ៉ាង ច្បាស់លាស់ពីអត្រាជោគជ័យនិងហានិភ័យនៃប្រតិបត្តិការវះកាត់ដាក់ឧបករណ៍ជំនួយបេះដូងរួច នាងបានទទួលយកប្រតិបត្តិការវះកាត់ដាក់ឧបករណ៍ជំនួយបេះដូងសម្រាប់សរសៃប្រសាទខាងឆ្វេងបែបថ្មីដោយប្រើថ្នាំសន្លប់ក្នុងកន្លែងមួយចំហៀង។បន្ទាប់ពីការព្យាបាលលោកយាយ     ចិន ឡាយ (Chen Lai)បានជា សះស្បើយ។មួយថ្ងៃបន្ទាប់ពីការវះកាត់ នាងអាចចុះពីគ្រែ ហើយត្រូវបានផ្ទេរទៅបន្ទប់ធម្មតា បញ្ហាខ្សោយបេះដូងនិងពិបាកដកដង្ហើមត្រូវបានធូរស្រាល យ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិត វ៉ូ ហុងពីន(Hung-Pin Wu)បាននិយាយថាការស្ទះសរសៃឈាមបន្ទប់បេះ ដូងគឺជាចង្វាក់បេះដូងខុសគ្នាដែលមានគ្រោះថ្នាក់ដល់អ្នកជំងឺ។អាការៈជម្ងឺជាបន្ទាន់របស់អ្នកជម្ងឺ ដូចជាពិបាកដកដង្ហើម     សម្ពាធឈាមចុះ ដួលសន្លប់ឬសូម្បីតែស្លាប់ភ្លាមៗជាដើម។មូលហេតុ ទួទៅគឺដោយសារតែបន្ទប់បេះដូងមានកើតស្ទះ​សរសៃឈាម​បេះដូងដោយសារតែការចុះខ្សោយ ថ្នាំ ជាប់គាំងបេះដូង រលាកឬជំងឺបេះដូង។ការព្យាបាលសំខាន់គឺការវះកាត់ដាក់ឧបករណ៍ជំនួយ បេះដូងជាស្ថាពរប៉ុន្តែដោយសារមូលហេតុទាក់ទងទៅនឹងអាយុចាស់ ដូច្នេះភាគច្រើនតែកើត មាន ចំពោះមនុស្សចាស់ដែលទន់ខ្សោយ។អ្នកជំងឺនិងសមាជិកគ្រួសារមានកង្វល់ចំពោះ ហានិភ័យនៃការវះកាត់ដូច្នេះការវាយតម្លៃលម្អិតមុនពេលវះកាត់ និងការប្រាស្រ័យទាក់ទងយ៉ាង ជិតស្និទ្ធរវាងវេជ្ជបណ្ឌិតនិងអ្នកជំងឺគឺមិនអាចខ្វះបានទេ។

ដោយសារតែជម្ងឺនេះគឺជាបន្ទប់បេះដូងកើតស្ទះ​សរសៃឈាម​បេះដូងទាំងស្រុង បន្ទាប់ពី លោកវេជ្ជបណ្ឌិត វ៉ូ បានពិភាក្សាជាមួយក្រុមគ្រួសាររបស់គាត់ ដោយពិចារណាថា បេះដូងរបស់ អ្នកជំងឺនឹងពឹងផ្អែកទាំងស្រុងលើឧបករណ៍ជំនួយបេះដូង លោកវេជ្ជបណ្ឌិត វ៉ូ​ បានសំរេចចិត្តជួយ ព្យាបាលអ្នកជំងឺដោយឧបករណ៍ជំនួយបេះដូងខាងឆ្វេងបែបថ្មី។ ឧបករណ៍ជំនួយបេះដូងបែប ប្រពៃណី គឺជាឧបករណ៍ជំនួយបេះដូងខាងស្តាំ ប្រហែលអាចនឹងបណ្តាលអោយមានការកន្ត្រាក់ មិនស្មើគ្នានៃបន្ទប់បេះដូងខាងឆ្វេង។ ការបញ្ចេញពីបេះដូងអ្នកជំងឺមួយចំនួនតូចនឹងថយចុះបន្តិច ម្តង ៗ ។អ្នកជម្ងឺធ្ងន់ធ្ងរនឹងមានកើតរោគសញ្ញាខ្សោយបេះដូង ត្រូវការវះកាត់ម្តងទៀតដើម្បីបង្កើន សមត្ថភាពបេះដូងខាងឆ្វេង រួចព្យាបាលបេះដូងជាមួយនឹងឧបករណ៍ជំនួយបេះដូង។ឧបករណ៍ ជំនួយបេះដូងខាងឆ្វេងបានប្រើប្រាស់ខ្សែចម្លងបែបថ្មីដាក់ចូលក្នុងបន្ទប់បេះដូង ចម្លងទៅកាន់ ផ្នែកសរសៃប្រសាទខាងឆ្វេង ហើយព្រមជាមួយគ្នា ជំនួយរំញោចបន្ទប់បេះដូងខាងឆ្វេងនិង ខាងស្តាំដោយប្រព័ន្ធចម្លងពីដំបូងរបស់អ្នកជម្ងឺ អាចចម្លងកន្រ្តាក់បេះដូងធម្មតាហើយអាចកាត់ បន្ថយហានិភ័យនៃការខ្សោយបេះដូងដោយសារតែឧបករណ៍ជំនួយបេះដូងនិងថែទាំបេះដូង យ៉ាងល្អប្រសើរ។

លោកវេជ្ជបណ្ឌិត វ៉ូ ហុងពីន(Hung-Pin Wu) បានមានប្រសាសន៍ថា ទោះបីឧបករណ៍ជំនួយ បេះដូងខាងឆ្វេងបែបថ្មីបាន​កែតម្រូវចំណុចខ្វះខាតមួយចំនួននៃឧបករណ៍ជំនួយបេះដូងបែប ប្រពៃណី ប៉ុន្តែមិនមែនបំពេញតំរូវការរបស់អ្នកជម្ងឺគ្រប់រូបទេ ដូច្នេះស្នើសុំឲ្យប្រជាពលរដ្ឋអាច ពិភាក្សា ជាមួយវេជ្ជបណ្ឌិតនិងជ្រើសរើសវិធីព្យាបាលល្អបំផុតដោយឧបករណ៍ជំនួយបេះដូង ស្របតាមស្ថានភាពរបស់អ្នកជំងឺ។

檔案下載:記者會175644.png

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital